Connect with us

តារាអន្តរជាតិ

Mai Davika មួយរយៈនេះថតរូបបង្ហោះញឹកញាប់ ជាមួយនឹងរាងកាយដ៏ស្រឡូន

ថៃ ​៖ តារាសម្តែងស្រីថៃដ៏កំពូល និងមានទេព្យកោសល្យមួយរូប នាង Mai Davika ដែលជាកូនកាត់ថៃ និង ប៊ែលហ្សិក មួយរយៈក្រោយនេះគេសង្កេតឃើញនាងបង្ហោះរូបភាពនៅលើអាខោន Instagram របស់នាងជាញឹកញាប់។


បណ្តាប្រិយមិត្តអ្នកគាំទ្រ និងអ្នកដែលតាមនគណនី Instagram របស់នាងតែងអស់តែងតែបានឃើញនាងបង្ហោះរូបភាពស្អាតៗជាច្រើនអមជាមួយនឹងទេសភាពទីន្លែងដែលនាងបានទៅ ហាក់ដូចជាកំពុងតែអង្រួនបេះដូងអ្នកគាំទ្រមិនឲ្យច្រណែនមិនបាន។


តារាស្រីដែលមានរាងកាយដ៏ស្រឡូន Mai Davika ត្រូវបានអ្នកគាំទ្រលើកសរសើរពីសម្រស់របស់នាងឥតដាច់ ជាមួយនឹងនឹងទម្រង់មុខកូនកាត់របស់នាងផងដែរនោះ កាន់តែធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។


គេក៏សង្កេតឃើញថា ជីវិតរបស់ក្រមុំរូបស្រស់ម្នាក់នេះ ក៏កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះរួមអាជីពរបស់នាងផងដែរ ដែលលេចឮដំណឹងមកថា ពួកគេបានទាក់ទងគ្នាមកជាច្រើនឆ្នាំមកហើយ។


គួរបញ្ជាក់ផងដែរថា នាង Mai Davika គឺជាកូនកាត់ថៃ ជាមួយនឹងប៊ែលហ្សិក ដែលនាងមានម្តាយជាជនជាតិថៃ ហើយឪពុករបស់នាងជាជនជាតិប៊ែលហ្សិក ហេតុនេះទើបបានជារូបនាងមានរូបសម្រស់ស្រស់ស្អាតឥតខ្ចោះបែបនេះ៕

Advertisement