Connect with us

ព័ត៌មានអន្តរជាតិ

ក្លឹបបាល់ទាត់ Fenerbahce បានចុះផ្សាយថា ពួកកេបានជោគជ័យក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Mesut Ozil មកទឹកដីតួកគី៕

សារព័ត៌មាន  DHA បានបន្ថែមទៀតថា Ozil ប្រហែលជាចុះកុងត្រា ៣ឆ្នាំកន្លះ ជាមួយក្រុម Fenerbahce៕ កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏ត្រូវបានក្រុម DC United នៃលីគកំពូលអាមេរិក និងក្លឹបសេះបង្កង់ Juventus របស់អុីតាលីចាប់អារម្មណ៍ផងដែរ៕

កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ​២០១៤​  ជាមួយអាល្លឺមង៉រូបនេះ អាចនិងចាកចេញពីទឹកដី Emirates ដោយគ្មានតម្លៃខ្លួន រូបគេសង្ឃឹមថា​ អាចនិងមានឱកាសបង្ហាញខ្លួនអោយក្រុមកាំភ្លើងធំជាលើកចុងក្រោយ៕ ដែលគេរំពឹងថាការប្រកួតរវាង Arsenal ទល់នឹង Newcastle អាចជាការប្រកួតលាគ្នា មុននិងរូបគេចាកចេញពីទឹកដីអង់គ្លេស៕ 

ប្រភព: Sportsmole

Advertisement