Connect with us

ព័ត៌មានអន្តរជាតិ

អ្នកគាំទ្រដាក់ការសង្ស័យលើ Taew បន្ទាប់ពីអ្នកចាត់ការរបស់នាងម្នាក់បានឆ្លងកូវីដ ១៩

ថៃ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រទេសថៃមានការផ្ទុះកក្រើកយ៉ាងខ្លាំងពីជំងឺកូវីដ ១៩ ខណៈពេលដែលមានអ្នកឆ្លងមានចំនួនច្រើននាក់ និងមានការកើនឡើងពីមួយថ្ងៃទៅមួយ បន្ទាប់ពីមានផ្ទុះជំងឺកូវីដ ១៩ ចេញពីផ្សារបង្គាក្នុងខេត្តសាមុតសាខននោះ។


យ៉ាងណាមិញ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺកូវីដ ១៩ នោះក៏មានអ្នកចាត់ការម្នាក់របស់កំពូលតារាសម្តែងស្រីថៃជួរមុខគឺ នាង Taew Natapohn ក៏បានឆ្លងជំងឺកូវីដ១៩ ខណៈពេលដែលអ្នកគាំទ្រនាំគ្នាព្រួយបារម្ភ និងដាក់ការសង្ស័យថាតារសម្តែងស្រីខាងលើនេះអាចនឹងឆ្លងពីអ្នកចាត់ការរបស់នាង។


ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានដំណឹងនេះរួច Taew ក៏បានចេញមកមកបកស្រាយភ្លាមៗនៅលើគណនី Instagram របស់នាងថា «រូបនាង និងសង្សារ រួមទាំងម្តាយរបស់នាងផងដែរ បានទៅធ្វើតេស្តរកជំងឺកូវីដ១៩ ភ្លាមៗបន្ទាប់ទទួលបានដំណឹងថាអ្នកចាត់ការដ៏ស្និទ្ធស្នាលរបស់នាងមានឆ្លងជំងឺរាតត្បាតនេះ ជាក់ស្តែងល្ធផលនៃការធ្វើតេស្តរបស់នាងគឺបង្ហាញថា នាងមិនបានឆ្លងជំងឺកូវីដ១៩នោះទេ ប៉ុន្តែទោះបីជាលទ្ធផលទទួលបានបែបនេះក៏ពិតមែន ប៉ុន្តែនាង ក៏ដូចជាសង្សារ ព្រមទាំងម្តាយរបស់នាង នឹងធ្វើការគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីរក្សាសុវត្ថិភាពផងដែរដែរ។


នាងក៏បានឆ្លៀតផ្តាំផ្ញើទៅដល់បងប្អូនគ្រប់ៗគ្នា ឲ្យចូលរួមថែរក្សាសុខភាព អនាម័យ ដោយមិនត្រូវប្រមាថនឹងជំងឺឆ្លងមួយនេះទេ ហើយនាងក៏បានអរគុណទៅដល់អ្នកគាំទ្រនាងដែលតែងតែបារម្ភពីសុខភាពរបស់នាង និងអ្នកចាត់ការនាងផងដែរ៕

Advertisement