Connect with us

ចំណេះដឹងទូទៅ

ស្វែងយល់ពីពាក្យ “សង្ហា” និង “សង្ហារ”

ការប្រើប្រាស់ពាក្យពេចន៍ខ្មែរយើងឲ្យបានត្រឹមត្រូវគឺជារឿងចាំបាច់ ហើយអ្វីដែលកាន់តែចាំបាច់នោះគឺការសរសេរឲ្យបានត្រឹមត្រូវចំពោះអក្ខរាវិរុទ្ធ។ គេសង្កេតឃើញថាមានបងប្អូនខ្មែរមួយចំនួន នៅមិនទាន់ប្រើប្រាស់ពាក្យពេចន៍នឹងការសរសេរឲ្យបានត្រឹមត្រូវនៅឡើយទេ ជាក់ស្តែងដូចជាពាក្យថា “សង្ហា” និងពាក្យថា “សង្ហារ” នេះជាដើម។

បើផ្អែកទៅលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យទៅលើពាក្យ “សង្ហា” និង “សង្ហារ” ទាំងពីរនេះថា៖

ពាក្យ “សង្ហា” មានថ្នាក់ពាក្យជាគុណសព្ទ បានសេចក្ដីថា ដែលរុងរឿង, មានរូបល្អអង់អាច , ឆើតឆាយ, ស្រស់, ស្រស់បស់។ ឧទាហរណ៍៖ រូបឆោមសង្ហា, តែងខ្លួនយ៉ាងសង្ហា, សង្ហារាសី រាសីរុងរឿងជាដើម។

រីឯពាក្យថា “សង្ហារ” មានថ្នាក់ពាក្យជា នាមសព្ទ បានសេចក្ដីថា ការនាំយក, ការបំព្រួញ, សង្ខេប, ការរួបរួម, ការទម្លាយបង់, ការបំផ្លាញ, ការបំបាត់បង់, ការផ្តាច់ផ្តិល។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា “បំផ្លាញ, បំបាត់បង់, ផ្តាច់ផ្តិល, សម្លាប់” : សង្ហារជីវិត, ផ្តាច់ផ្តិលជីវិត៕

Advertisement