Connect with us

ព័ត៌មានកីឡា

កីឡាករ Arsenal ម្នាក់អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនទៅកាន់ហង្សក្រហម Liverpool

កីឡាករវ័យ ១៩ឆ្នាំ រកបានពីរគ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមរកគ្រាប់បាល់បានលើកផងដែរ ក្នុងពានរង្វាន់ UEFA Europa League ក្នុងរដូវកាលនេះ ក៏ប៉ុន្តែកុងត្រារបស់កីឡាកររូបនេះនិងត្រូវអស់ក្នុរដូវក្តៅខាងមុខនេះ៕

Folarin Balogun ត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ ដោយហេតុថារូបគេនៅក្មេង និងមានសមត្ថភាពគួរអោយកត់សម្គាល់ផងដែរ ក៏ប៉ុន្តែអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថាគាត់និងរក្សា Balogun ហើយក៏បានត្រៀមកុងត្រាថ្មីអោយកីឡាកររូបនេះក្នុងពេលឆាប់ៗ៕

កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនសូវសប្បាយចិត្តប៉ុន្មានទេ ពីព្រោះរូបគេចង់បង្ហាញខ្លួនក្នុងលីគកំពូលអង់គ្លេស(Premier League) ជាងពានរង្វាន់ UEFA Europa League បន្ថែមពីនេះកាសែត The Independent បានអះអាងថា Balogun អាចនឹងត្រូវបណ្តេញចេញពីក្លឹបព្រោះថា Arsenal ត្រៀមរុះរើកីឡាករនៅរដូវក្តៅ៕ Liverpool ត្រៀមកិច្ចព្រមព្រៀងសម្រាប់ Balogun នៅខែមករានេះរួចរាល់ហើយ៕

Reiss Nelson និង Joe Willock ក៏អាចចាកចេញផងដែរក្នុងខែមករានេះ៕

ប្រភព: Sportsmole

Advertisement