Connect with us

ព័ត៌មានកីឡា

Aston Villa នឹងប្រើប្រាស់យុវជនអាយុក្រោម ២៣ឆ្នាំ តទល់និង Liverpool ក្នុងយប់នេះ

កីឡាករឈុតធំរបស់ក្រុម Aston Villa ជាច្រើនអ្នកត្រូវបានរកឃើញឆ្លងមេរោគកូវីត ១៩៕ Aston Villa ត្រូវបើកទ្វាកីឡាដ្ឋាន Villa Park របស់ខ្លួនប្រកួតជាមួយហង្សក្រហម Liverpool ក្នុងពានរង្វាន់ FA Cup ជុំទី ៣ ៕

ការផ្ទុះឡើងនៃវីរុសកូវីត ១៩ បានបង្ខំចិត្ត អោយក្រុមម្ចាស់ផ្ទះនឹងប្រើក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ពួកគេក្នុងយប់នេះ សូម្បីតែគ្រូបង្វឹកក៏ត្រូវជំនួសដោយ គ្រូបង្វឹកថ្នាលយុវជនផងដែរ វាសនារបស់ Aston Villa ត្រូវពឹងលើក្រុមយុវជនរបស់ខ្លួនហើយ៕

គួរបញ្ជាក់ផងដែរថា Liverpool កាលពីដើមរដូវកាលបានចាញ់ ៧-២ ក្នុងទឹកដី Villa Park ដោយកាលនោះក្រុមលោក Dean Smith បានដាក់កីឡាករឈុតធំអោយចូលលេង៕ 

ប្រភេព: Goal

Advertisement