Connect with us

តារាជាតិ

ចំរើន សុភ័ក្រ សោកស្តាយខ្លាំងបន្ទាប់ពីមានជនខិលខូចធ្វើរឿងមួយនេះចំពោះនាង

ភ្នំពេញ ៖ តារាចម្រៀងដែលកំពុងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តយុវវ័យ កញ្ញា ចម្រើន សុភ័ក្រ តែងតែត្រូវបានប្រិយមិត្តអ្នកគាំទ្រលើកនិយាយថា នាងមានទេពកោសល្យអាចច្រៀងបានគ្រប់ទម្រង់ ហើយមានទឹកដមសំនៀងពីរោះទៀតផង។


ចម្រើន សុភ័ក្រ ដែលតែងតែត្រូវបានគេឃើញថានាងចូលចិត្តបង្ហោះរូបភាពស្អាតៗមួយចំនួននៅលើគណនី Instagram របស់នាងនោះ ពេលនេះនាងបានបង្ហាញពីភាពសោកសៅយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានជនមិនស្គាល់មុខ Hack យកគណនី Instagram របស់នាងបាត់។


ចំពោះការលួចយកគណនី Instagram នេះផងដែរ ចម្រើន សុភ័ក្រ ក៏បានបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពី បីថ្ងៃមុនថា ពេលនេះនាងកំពុងតែពិបាកចិត្តយ៉ាងខ្លាំង នាងចង់ឲ្យបងប្អូនប្រិយមិត្តអ្នកគាំទ្ររបស់នាង ដែលមានជំនាញ IT ជួយនាងក្នុងការទាញយកគណនី Instagram របស់នាងមកវិញ។


រហូតមកទល់នឹងពេលនេះ នាងក៏នៅតែមិនអាចទាញយកគណនី Instagram មកវិញបានឡើយទេ ទើបនាងសម្រេចចិត្តបង្កើតគនីអាខោន Instagram ថ្មីតែម្តងដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ចង់សេីចក៏សេីចមិនចេញ ចង់យំក៏យំមិនចេញ 😢
ក្រោយពេលជនខិលខូចបានលួច Account IG របស់នាងខ្ញុំទៅ នាងខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ នេះគឺជា Account IG ថ្មីរបស់នាងខ្ញុំសូមជួយ follow ម្នាក់មួយផង🙏🏻🙏🏻🙏🏻”៕

Advertisement