Connect with us

តារាជាតិ

ឌុច លីដា លែងរអានឹងការបង្ហាញមុខស្វាមីដូចមុន

ភ្នំពេញ ៖ កំពូលតារាសម្តែងស្រី អ្នកនាង ឌុច លីដា ដែលតែងតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗមួយចំនួន ដូចជារឿងចៅពស់កេងកងនោះ ពេលនេះគេសង្កេតឃើញថានាងហាក់មានក្ដីសុខជាមួយនឹងស្វាមីយ៉ាងខ្លាំង បន្ទាប់ពីនាងបានបិទបាំងមុខស្វាមីអស់មួយរយៈកន្លងទៅនេះ។


អ្នកនាង ឌុច លីដា ត្រូវបានមហាជនសម្គាល់ថានាងហាក់ដូចជាឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ បន្ទាប់ពីលេចលឺដំណឹងថានាងបានសម្រាលកូនប្រុសរួច ក្រោយពីនាងបានរៀបការជាមួយនឹងស្វាមីស្ងាត់ៗ ដោយមិនបានបង្ហាញឲ្យមហាជនបានដឹងពីដំណឹងរៀបការរបស់នាងឡើយ ខណៈពេលដែលនាងមិនដែលបង្ហោះរូបថតរៀបការ ដូចទៅនឹងពិធីមង្គលការរបស់តារាសិល្បៈដទៃទៀត។


បើទោះបីជាយ៉ាងណា ឌុច លីដា ហាក់ដូចជាមិនខ្លាចនឹងការលាក់បាំងមុខស្វាមីរបស់នាងតទៅទៀតឡើយ ដោយនាងបានបង្ហាញរូបភាពមួយចំនួនពីវត្តមានស្វាមីនាង ដែលមើលទៅជីវិតនាងពិតជាមានសុភមង្គលណាស់៕

Copyright © 2020 KBN Komsan.