Connect with us

ព័ត៌មានអន្តរជាតិ

ជំងឺកូវីដ-១៩ នៅប្រទេសថៃកំពុងតែបន្តឆ្លងឥតស្រាកស្រាន្ត

ថៃ ៖ រដ្ឋាភិបាលថៃបានរាយការណ៍នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះថារកឃើញអ្នកដែលបានឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២០៥ករណី ដែលក្នុងនោះមានអ្នកដែលឆ្លងក្នុងតំបន់មានចំនួន ១៣១ ករណី ចំណែក ៥៨ទៀតគឺកំពុងធ្វើតេស្តបន្ថែម និង ១៦ករណីគឺជាការមកដល់ថ្មីនៃភ្ញៀវទេសចរ។

អ្នកនាំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ លោក Taweesilp Visanuyothin បានលើកឡើងថា ការឆ្លងថ្មីនៅក្នុងមូលដ្ឋានរួមមានចំនួន ៣៧ ករណីនៅក្នុងខេត្តសាមុតសាខន ២៩ករណីនៅក្នុងក្រុងបាងកក ២២ករណី នៅក្នុងខេត្តសាមុតប្រាកាន ១០ករណីនៅក្នុងខេត្តឈុនបុរី ៤ករណីនៅក្នុងខេត្តណាខនប៉ាធំ ចន្ទបុរី ៩ករណី និង ៧ករណីនៅក្នុងខេត្តរ៉ាក់យ៉ង ដែលពេលនេះផងដែរជំងឺកូវីដ ១៩កំពុងតែរាលដាលដល់ទៅ ៥៧ខេត្តហើយនៅក្នុងប្រទេសថៃ។

គួរំលឹកផងដែរថា ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩,៨៤១ ករណី និងមានអ្នកស្លាប់៦៧នាក់ផងដែរ៕

Advertisement