Connect with us

ព័ត៌មានអន្តរជាតិ

ពេលនេះព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងហើយ

អារ៉ាប៊ីសាអូឌីត ៖ បើយោងតាមការចុះផ្សាយនៅលើគេហទំព័រ SPA កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះនាម សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីសបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង។

យ៉ាងណាមិញ លោកបណ្ឌិត តាវ ហ្វិក ពិន ហ្វាវហ្សែន អាល់រ៉ហ្គីអះ រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត បានលើកឡើងថា “ថ្ងៃនេះព្រះអង្គ សាល់ម៉ាន ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ទ្រង់ដើម្បីការពារពីវីរុសនេះអារ៉ាប៊ីសាអូឌីត ដែលតែងតែការពារមុនប្រសើរជាងព្យាបាល” ។

គួររំលឹកផងដែរ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ដំណាក់កាលដំបូងនាងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ៕

Advertisement