Connect with us

ព័ត៌មានកីឡា

ក្រុម West Ham បង្ហាញការចាប់អារម្មណ៍លើកីឡាករ Arsenal

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ញញួរយក្ស West Ham បានលក់ខ្សែប្រយុទ្ធ Sebastien Haller  អោយទៅកាន់ក្រុមបាល់ទាត់ Ajax ក្នុងតម្លៃ ២០លានផោន ហេតុនេះហើយធ្វើអោយក្រុមលោក David Moyes ត្រូវការខ្សែប្រយុទ្ធថ្មីមកជំនួស៕សារព័ត៌មាន Evening Standard បានរាយការណ៍ថាអ្នកដែលអាចមកជំនួសតំណែង Haller ប្រហែលជា Eddie Nketiah៕ ​​

កីឡាករវ័យ ១៩ ឆ្នាំនេះ ក្នុងរដូវកាលនេះមិនសូវបានបង្ហាញខ្លួននោះទេ ភាគច្រើនត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ ដោយ Lacazette ធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ជាហេតុអោយកីឡាករវ័យកេ្មងរបស់អង់គ្លេសរូបនេះ អាចនឹងត្រូវចាកចេញពីកីឡាដ្ឋាន Emirates ទៅរួមជាមួយ West Ham ក្នុងខែមករានេះ៕


ប្រភព :Sportsmole

Advertisement