Connect with us

តារាជាតិ

ពិតជាកត្តញ្ញូមែន វ៉ាង ស្រីណូ ជូនលុយទាំងដុំដល់អ្នកមានគុណក្នុងថ្ងៃខួបកំណើត

ភ្នំពេញ ៖ វ៉ាង ស្រីណូ ដែលត្រូវបានមហាជនភាគច្រើនស្គាល់កាលពីជាង១០ឆ្នាំមុន ជាមួយនឹងកេរ្តិ៍ឈ្មោះដែលជាតារាសម្តែងដ៏ល្បីមួយរូបនោះពេលនេះនាងហាក់ដូចជាមានជីវិតរស់នៅស្រណុកសុខស្រួល ខណៈគេមិនសូវឃើញនាងមានវត្តមាននៅក្នុងវិថីសិល្បៈទេមួយរយៈក្រោយមកនេះ។


ទោះបីជាពេលនេះ នាងមិនបានប្រឡូកក្នុងវិស័យសិល្បៈទៀតយ៉ាងណាក្ដី ក៏គេសង្កេតឃ់ើញអតីតតារាសម្តែងរូបនេះ មានជំនួញក្នុងដៃ ក៏ដូចជាមានមុខរបរលក់អនឡាញបន្ថែមទៀតផងដែរ។


ស្រាប់តែពេលថ្មីៗនេះ វ៉ាង ស្រីណូ បានធ្វើឲ្យមហាជនមានការលើកសរសើរពីទឹកចិត្តនាងយ៉ាងខ្លាំង បន្ទាប់បីនាងបានជូនលុយទាំងដុំដល់អ្នកមានគុណរបស់នាង ខណៈពេលដែលនាងធ្លាប់ជូនជាកាដូរថយន្តទំនើបដល់អ្នកមានគុណកាលពីប៉ុន្មានឆ្នាំមុនមកនេះ នាថ្ងៃខួបកំណើតរបស់នាង។


ក្រៅពីជូនលុយដល់អ្នកមានគុណនោះ នាងក៏បានបង្ហោះសារមួយថា “ថ្ងៃខួបរបស់កូនកូនមិនដែលសុំការដូរអ្វីពីពុកម៉ែទេ កូនមានតែសូមជូនអ្នកមានគុណនូវថវិការដែលជាញើសឈាមរបស់កូនជូនដល់អ្នកមានគុណដែលបានបង្កើតចិញ្ចើម និងទូលន្មានប្រៀនប្រដៅកូនអោយរស់រៀនមានជីវិត មានសណ្តាននឹងចិត្តជាមនុស្សល្អម្នាក់ក្នុងសង្គម! កូនសូមអគុណពុកម៉ែដែលបានបង្កើតកូនស្រីម្នាក់នេះអោយបានឃើញពិភពលោកមួយនេះ” ៕

Copyright © 2020 KBN Komsan.