Connect with us

ព័ត៌មានកីឡា

ក្រុម Valencia សម្លឹងឃើញកីឡាករ Tottenham Hotspur

យោងតាមសារព័ត៌មាន AS បានអោយដឹងថា Valencia កំពុងចរចារជាមួយក្រុមរបស់លោក Jose Mourinho ជុំវិញក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេស ទោះបីជាតម្លៃខ្លួនរបស់កីឡាកររូបនេះជាបញ្ហាក៏ដោយ៕

Winks បានបង្ហាញខ្លួនចំនួន ១៦ អោយក្រុម Spurs ក្នុងរដូវកាល ២០២០-២១ ប៉ុន្តែខ្សែបម្រើរូបនេះបានព្យាយាមយ៉ងខ្លាំង ក្នុងការបង្ហាញខ្លួនអោយបានទៀងទាត់នៅក្នុងក្របខ័ណ្ឌ Premier League ក៏ប៉ុន្តែមិនអាចប្រជែងតំណែងខ្សែបម្រើផ្សេងៗបាន ដូច្នេះរូបគេត្រូវបានក្លឹប Tottenham Hotspur អនុញ្ញាតឱ្យចាកចេញក្នុងកិច្ចសន្យារយៈពេលខ្លី ឬក៏ក្នុងលក្ខខណ្ឌខ្ចីជើង៕ សារព័ត៌មានបានបន្ថែមទៀតថាប្រធានក្លិប Spurs លោក Daniel Levy ចង់ទទួលបានថវិការខ្លះក្នុងការខ្ចី Winks ក៏ប៉ុន្តែ Valencia កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដូច្នេះក្លឹបនេះមិនអាចយល់ព្រមតាមសំណើរបស់ក្លឹបលោក Jose Mourinho បានទេ៕

កីឡាករវ័យ ២៤ ឆ្នាំនៅសល់កុងត្រាជាមួយក្លឹបអង់គ្លេសមួយនេះរហូតដល់រដូវក្តៅឆ្នាំ ២០២៤៕ 

ប្រភព : Sportsmole

Advertisement