Connect with us

តារាជាតិ

កូនប្រុសលោក ញ៉ែម សុគន្ធ កាន់តែធំកាន់តែមានមុខកាត់ទៅរកឪពុក

ភ្នំពេញ ៖ តារាសម្តែងប្រុសក្នុងរឿងស្នាមស្នេហ៍សមុទ្ររាម លោក ញ៉ែម សុគន្ធ ក្រោយពីលោករៀបការរួចមក ហាក់ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោក និងភរិយាហាក់ដូចជាបង្ហាញភាពល្អូកល្អឺននឹងគ្នា ជាពិសេសក្រោយពេលដែលភរិយារបស់លោកសម្រាលបានកូនប្រុសជាទីស្រឡាញ់រួចមក។


អ្វីដែលកាន់តែធ្វើឲ្យមហាជននឹកសរសើរនោះគឺកូនប្រុសរបស់តារាសម្តែងប្រុសខាងលើនេះ កាន់តែធំកាន់តែមានទម្រង់មុខដូច លោក ញ៉ែម សុគន្ធដែលជាឪពុកខ្លាំងមែនទែន ជាពិសេសគឺដូចត្រង់មាត់ និងចង្កាព្រែកដូចគ្នានោះតែម្ដង ដែលមើលទៅពិតជាគួរឲ្យស្រឡាញ់មែនទែន។


រហូតមកទល់នឹងពេលនេះ កូនប្រុសដំបូងរបស់លោក ញ៉ែម សុគន្ធ មានអាយុជិតមួយខួបហើយ ខណៈពេលដែលមានមហាជនជាច្រើន ក៏ដូចជាមិត្តអ្នករួមសិល្បៈបាននិយាយសរសើរថា កូនប្រុសរបស់លោកនៅពេលធំឡើងអាចនឹងមានមុខមាត់ដូចទៅនឹងឪពុកតែម្ដង ដែលធ្វើឲ្យតារាសម្តែងប្រុសខាងលើនេះហាក់ញញឹមបិទមាត់មិនជិតនោះទេ។


ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈក្រោយនេះគេហាក់ដូចជាមិនសូវបានឃើញលោកចេញមកសម្តែងក្នុងខ្សែភាពយន្តនោះ ដោយគេសង្កេតឃើញភាគច្រើនលោកមកកាន់អាជីពជាពិធីករវិញផងដែរ៕

Copyright © 2020 KBN Komsan.