ព័ត៌មានកីឡា
កីឡាកររបស់ Tottenham Hotspur ម្នាក់បានបដិសេដកុងត្រាថ្មី

កីឡាករវ័យ៣៤ ឆ្នាំបាននៅជាមួយ Spurs តាំងពីឆ្នាំ ២០១២ ដោយផ្លាស់ពីក្រុម Lyon និងបានបបង្ហាញខ្លួន ៣៤៦ ប្រកួតអោយក្លឹបនៅទីក្រុងឡុងមួយនេះគ្រប់កម្មវិធីទាំងអស់ រួមទាំងការប្រកួតចំនួន ២១ លើកក្នុងរដូវកាល ២០២០-២១ នេះផងដែរ៕ យោងទៅតាមសារព័ត៌មាន Football Insider បានអោយដឹងថា Spurs បានផ្តល់ជូនដល់អ្នកចាំទី Hugo Lloris នៅកុងត្រាថ្មី រួមជាមួយនឹងប្រាក់ថ្លៃនឿយហត់ដ៏ច្រើនផងដែរ ក៏ប៉ុន្តែកីឡាករសញ្ជាតិបារាំងបែរទៅបដិសេធកិច្ចព្រមព្រៀងនេះទៅវិញ៕
សារព័ត៌មាននេះបន្ថែមទៀតថាក្រុម Tottenham ចង់អោយ Lloris បញ្ចប់អាជីពរបស់គាត់នៅក្លឹប និងធ្វើជាវីរបុរសរបស់ក្លឹប តែទំនងជាកីឡាកររូបនេះប្រហែលត្រឡប់ទៅទឹកដីកំណើតរបស់ខ្លួន និងអាចចូលរួមជាមួយក្លឹប PSG ដែលមានអតីតគ្រូបង្វឹកខ្លួនជាអ្នកចាត់ក្រុមផងនោះ គឺលោក Mauricio Pochettino៕
កិច្ចព្រមព្រៀងសព្វថ្ងៃនេះរបស់ Lloris នៅឯកីឡដ្ឋាន Tottenham Hotspur នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ កីឡាកររូបនេះអាចរកបាន ១០មុឺនផោនក្នុងមួយសប្តាហ៍អោយក្រុមលោក Jose Mourinho៕ឮ
ប្រភព: Sportsmole
