Connect with us

ព័ត៌មានអន្តរជាតិ

អ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៩០លាននាក់ហើយ នៅលើពិភពលោក និងមានអ្នកស្លាប់ជិត ២លាននាក់

អន្តរជាតិ ៖ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បើតាមតួលេខស្ដីពីចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានការកើនឡើងជាលំដាប់ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបទូទាំងពិភពលោកមានចំនួន ដល់ទៅ ៩០,៦៨៨,៧៣៣ ករណី ដោយមានអ្នកស្លាប់ចំនួន ១,៩៤៣,០៩០ នាក់ និងមានចំនួនជាង ៦៤.៨ លាននាក់បានជសះស្បើយឡើងវិញ។

ខណៈពេលនេះដែរ ប្រទេសសហរដ្ឋអាមេរិក កំពុងតែឈរនៅលើកំពូលតារាងដែលមានចំនួនអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក ដោយមានចំនួន២២,៩១៧,៣៣៤ បានឆ្លង និង ៣៨៣,២៧៥ នាក់បានស្លាប់ និងមានជាង ១៣លាននាក់បានជាសះស្បើយឡើងវិញ។

រីឯប្រទេសឥណ្ឌាឈរលំដាប់ថ្នាក់លេខ២ ដែលមានអ្នកឆ្លងចំនួន ១០,៤៦៧,៤៣២១ នាក់ និង១៥ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត និងមានជាង១០លាននាក់បានជាសះស្បើយឡើងវិញ ខណៈពេលប្រេស៊ីលមានអ្នកឆ្លងជាង៨លាននាក់ និងមានចំនួន២០ម៉ឺននាក់បានស្លាប់ និងជាង៧ លាននាក់បានជាះស្បើយ ដោយប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខបីនៅលើពិភពលោកផងដែរ៕

Advertisement