Connect with us

តារាជាតិ

ព្រីម លីហ្សា ជួបឧប្បត្តិហេតុមួយបណ្តាលឲ្យបាក់ជើងឆ្វេងធ្ងន់ធ្ងរ

ភ្នំពេញ ៖ តារាសម្តែងស៊ិចស៊ី កញ្ញា ព្រីម លីហ្សា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជាតារាពូកែលេងម៉ូត Fashion ក៏ដូចជាម្ចាស់ពានរង្វាន់ប្រជាប្រិយភាពនៃកម្មវិធីអាណាចក្រតារា កាលពីឆ្នាំ២០១៣នោះ ពេលនេះនាងហាក់ដូចជាមិនសូវឃើញមានវត្តមានញឹកញាប់នៅក្នុងវិស័យសិល្បៈទេមួយរយៈចុងក្រោយនេះ។


បើទោះបីជានាងមានភាពស្ងប់ស្ងាត់ពីការសម្តែងយ៉ាងណាក្ដី តែនាងតែងតែបង្ហោះនូវរូបភាព Fashion ថ្មីៗជាញឹកញាប់ដល់អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។


ស្រាប់តែពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលនាងបានបង្ហោះវីដេអូនិងរូបភាពមួយសន្លឹកនៅលើគ្រែក្នុងមន្ទីរពេទ្យ ខណៈពេលដែលនាងបានបញ្ជាក់ថារូបនាងបានជួបឧប្បត្តិហេតុគ្រោះថ្នាក់មួយបណ្តាលឲ្យបាក់ជើងឆ្វេង ដែលហេតុការណ៍នេះបានធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពនាងផងដែរ។


ជាក់ស្តែងនៅក្នុងវីដេអូមួយដែលនាងបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Prim Lyza បានរៀបរាប់ថា នាងសូមអរគុណទៅដល់បងប្អូនអ្នកគាំទ្ររបស់នាងទាំងអស់ដែលបានឆាតមកជូនពរឲ្យនាងឆាប់បានជាសះស្បើយ ហើយនាងក៏ឆ្លៀតផ្តាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នថែទាំសុខភាពខ្លួនឯង និងលោកឪពុកអ្នកម្តាយចាស់ៗ ដោយការពារកុំឲ្យជួបរឿងដូចជានាង៕

Copyright © 2020 KBN Komsan.