Connect with us

តារាជាតិ

អ៊ីវ៉ា បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះជាមួយប្អូនស្រី មើលទៅស្មានតែជាកូនភ្លោះ

ភ្នំពេញ ៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការភ័ន្តច្រឡំ ក្រោយពេលដែលនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងប្អូនស្រីបង្កើត ដែលមើលទៅប្រៀបដូចជាអ្នកទាំងពីរជាកូនភ្លោះនឹងគ្នាទៅវិញ។

កញ្ញា អ៊ីវ៉ា ជាញឹកញាប់តែងតែបង្ហោះរូបភាពស្អាតៗជាមួយនឹងប្អូនស្រីខណៈពេលដែលអ្នកទាំងពីរមានទម្រង់មុខ មាត់ និងភ្នែក ក៏ដូចជាកម្ពស់ប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការស្រឡាំងកាំងថាអ្នកទាំងពីរអាចជាកូនភ្លោះនឹងគ្នាក៏ថាបាន។

ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា អ៊ីវ៉ា បានបង្ហោះរូបភាពជាមួយនឹងប្អូនស្រីដោយអ្នកទាំងពីរបានទៅដើរលេងនៅទីរមណីយដ្ឋានមួយកន្លែង ខណៈដែលពួកគេបានស្លៀកសម្លៀកបំពាក់ពណ៌ដូចគ្នា ស្បែកជើងដូចគ្នា និងក្រងសក់ដូចគ្នាទៀតផងនោះ បានធ្វើឲ្យមហាជនចាប់ច្រឡំមិនដឹងថាមួយណាជាកញ្ញា អ៊ីវ៉ា មួយណាជាប្អូនស្រីនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ប្រិយមិត្តអ្នកគាំទ្រមួយចំនួនក៏បានចូលទៅខំមិនថា អ្នកទាំងពីរគឺមានសម្រស់ស្រស់ស្អាតដូចគ្នាផងដែរ៕

Copyright © 2020 KBN Komsan.