Connect with us

ព័ត៌មានជាតិ

ដំណឹងល្អពីមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ដោយអ្នកជំងឺកូវីដ១៩ ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន័២៨ វិច្ឆិកាបានជាសះស្បើយអស់ហើយ

ភ្នំពេញ ៖ នារសៀលថ្ងៃទ ១១ ខែមករា ឆ្នាំ២០២១ នេះ ខាងមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀតបានធ្វើការប្រកាសជាសាធារណៈនៅលើផេកហ្វេសប៊ុកដោយផ្ទាល់ថា អ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ពេលនេះបានជាសះស្បើយអស់ហើយ ដោយអ្នកជំងឺចុងក្រោយគេម្នាក់ត្រូវបានខាងមន្ទីរពេទ្យអនុញ្ញាតឲ្យចេញនៅត្រឡប់ទៅផ្ទះវិញនាថ្ងៃនេះផងដែរ។

ក្នុងផេកហ្វេសប៊ុកឈ្មោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានបង្ហោះថា “ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយ(អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា) ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។”

យ៉ាងណាមិញនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយ ដោយមិនមានករណីស្លាប់នោះឡើយ៕

Advertisement