ព័ត៌មានអន្តរជាតិ
ទៀតហើយ! ប្រធានាធិបតីព័រទុយហ្កាល់ រកឃើញថាមានឆ្លងជំងឺកូវីដ-១៩

ព័រទុយហ្កាល់ ៖ បើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការមួយរបស់ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa ត្រូវបានគេដឹងថាគាត់បានតេស្តវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះដែលត្រូវបានឲ្យដឹងថា លោកប្រធានាធិបតីព័រទុយហ្កាល់ខាងលើនេះ នឹងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកនាទីក្រុង Lisbon។
យ៉ាងណាមិញ លោកក៏ធ្លាប់ធ្វើតេស្តរកជំងឺកូវីដ១៩នេះដែរ កាលពីថ្ងៃទី៦ ខែមករា ប៉ុន្មានថ្ងៃមុននោះប៉ុន្តែក៏ទទួលបានលទ្ធផលអវិជ្ជមាន ស្រាប់តែលទ្ធវិជ្ជមានវិញនៅពេលដែលលោកធ្វើតេស្តនៅថ្ងៃចន្ទ ម្សិលមិញ បន្ទាប់ពីលោកធ្លាប់មានទំនាក់ទំនងជាមួយអ្នកដែលបានឆ្លងរោគរាតត្បាតមួយនេះ។
ទោះបីជាយ៉ាងណា ប្រទេសព័រទុយហ្កាល់មកទល់នឹងពេលនេះត្រូវបានគេដឹងថា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៤៨៩,២៩៣ករណី មានអ្នកស្លាប់ចំនួន ៧,៩២៥នាក់ និងមានអ្នកជាសះស្បើយចំនួន ៧៣២,០៥៦នាក់៕
