Connect with us

តារាជាតិ

គង់ ចាន់ស្រីមុំ ងាកមកចាប់អាជីពជាតារាសម្តែងវិញ ក្រោយពេលផ្អាកសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ

ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពកាលពីកន្លងកន្លងទៅនេះ ខណៈពេលដែលកាលពីប៉ុន្មានឆ្នាំមុននោះគេសង្កេតឃើញថានាងហាក់ដូចជាមានការសម្តែងរឿងជាច្រើនផងដែរ។

ក្រោយពេលដែលអ្នកនាងរៀបការ មានស្វាមីរួច ក៏ស្រាប់តែគេមិនដែលបានឃើញនាងចូលសម្តែងនៅក្នុងខ្សែភាពយន្តណាមួយនៅឡើយទេ ក្រៅពីអាជីពបន្ថែមជាពិធីការិនីនោះ។ ជាពិសេសបន្ទាប់ពីអ្នកនាងសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់រួចមក អ្នកនាង ​គង់ ចាន់ស្រីមុំ ក៏ហាក់ដូចជាផ្តោតអារម្មណ៍តែទៅលើការងារផ្ទាល់ខ្លួន និងគ្រួសារតែប៉ុណ្ណោះ។

បន្ទាប់ពីបាត់មុខអស់មួយរយៈធំនៅក្នុងការសម្តែងនោះ ស្រាប់តែពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងខ្សែភាពយន្តដែលសម្តែងនៅក្នុងផលិតកម្មក្នុងស្រុកមួយ ខណៈពេលដែលគេឃើញនាងចាប់ដៃគូជាមួយនឹងកម្លោះសង្ហារូបស្រស់ លោក ព្រីន ផងដែរ។

អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ គឺអ្នកនាង គង់ ចាន់ស្រីមុំ បានចូលមកសម្តែងជាថ្មីម្ដងទៀតនៅក្នុងខ្សែភាពយន្តខ្នាតធំទៀតផង ដែលនេះរឹងរិតតែធ្វើឲ្យអ្នកគាំទ្ររបស់អ្នកនាងកន្លងមក ហាក់រង់ចាំទស្សនាខ្សែភាពយន្តថ្មីខ្នាតធំនេះដែរ ដែលក្នុងរឿងនោះមានចំណងជើងថា “រីករាយថ្ងៃកំណើត” ៕

Copyright © 2020 KBN Komsan.