Connect with us

ព័ត៌មានកីឡា

លោក Zidane នឹងនាំយកកីឡាករវ័យក្មេងដែលដាក់អោយក្លឹបផ្សេងខ្ចីជើង យកមកវិញ

Real Madrid ជាក្លឹបមួយដែលមានថ្នាលយុវជនល្អៗជាច្រើន ដូច្នេះការប្រកួតប្រជែងបង្ហាញខ្លួនក្នងជម្រើស ១១នាក់វាពិតជាពិបាក ហេតុនេះធ្វើអោយក្លឹបសម្រេចចិត្តដាក់ថ្នាលយុវជនល្អៗទាំងនេះអោយក្លឹបដ៍ទៃខ្ចីជើង ដើម្បីបានឱកាសបង្ហាញខ្លួន៕

ពេលថ្មីៗនេះដោយ​មើលឃើញនៅទម្រងលេងដ៍ល្អអ្នកចាត់ការក្រុម Real Madrid លោក​Zidane គ្រោងនឹងនាំយកកីឡាករ Brahim Diaz មកទៅដី Santiago Bernabeu វិញនៅរដូវកាលក្រោយ៕បុរសសញ្ជាតិបារាំងនេះបាននិយាយទៀតថាគាត់នឹងមិនលក់ Diaz ទៅអោយ AC Milan នោះទេ៕

កីឡាករវ័យ ២១ ឆ្នាំបានបង្ហាញខ្លួន ២១ ប្រកួត​អោយ AC Milan ចាប់តាំងពីចាកចេញពី Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីរដូវកាលមុន៕

កីឡាករជម្រើសជាតិអេស៉្បាញក្រោមអាយុ ២១​ឆ្នាំរូបនេះរកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូលបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ២លើកផងដែរ ហើយបច្ចុប្បន្នបានជួយអោយក្រុមយក្ស​ AC Milan ឈរនៅលេខមួយលើកំពូលតារាងលីគអុីតាលី (Seria A)៕

ប្រភព: Sportsmole

Advertisement