Connect with us

ចំណេះដឹងទូទៅ

តើមូលហេតុអ្វីបានជាសត្វឆ្មាខ្លាចផ្លែតាសក់យ៉ាងនេះ? អ្នកចិញ្ចឹមសត្វឆ្មាទាំងអស់ត្រូវដឹងពីរឿងនេះ!

ភ្នំពេញ ៖ ជាធម្មតា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញពីវីដេអូប្លែកៗបែបកំប្លែងៗដែលគេបានបង្ហោះនៅលើបណ្តាញសង្គមផ្សេងៗរួចមកហើយ នៅពេលដែលគេសាកយកផ្លែតាសក់ទៅដាក់ជិតសត្វឆ្មាខណៈដែលមិនឲ្យវាបានដឹងខ្លួនជាមុននោះទេ។ ជាក់ស្តែងនៅពេលដែលសត្វឆ្មានោះងាកមកប្រទះឃើញផ្លែតាសក់នោះវានឹងភ្ញាក់ក្រញ៉ាងរត់គេចចេញពីផ្លែតាសក់យ៉ាងលឿនផងដែរ។

ជាទូទៅនៅពេលដែលម្ចាស់របស់សត្វឆ្មាធ្វើបែបនេះដាក់វា ប្រហែលជាពួកគេមិនដឹងទេថានេះវាអាចធ្វើឲ្យសត្វឆ្មាមានគ្រោះថ្នាក់ ឬក៏អាចប៉ះពាល់ដល់អារម្មណ៍របស់វាយ៉ាងធ្ងន់ធ្ងរផងដែរ។

ហេតុនេះ ក៏មានសំនួរមួយចោទសួរមកវិញថា ហេតុអ្វីបើគ្រាន់តែផ្លែតាសក់សោះ ម្តេចបានជាសត្វឆ្មាខ្លាចអ្វីម៉្លេះ?

បើតាមអ្នកជំនាញផ្នែកសត្វបានធ្វើការហាមប្រាម និងព្រមានចំពោះការធ្វើដាក់សត្វឆ្មាបែបនេះ ព្រោះថាវាអាចប៉ះពាល់យ៉ាងខ្លាំងចំពោះសត្វឆ្មា ដែលអាចធ្វើឲ្យវាមានអារម្មណ៍ភិតភ័យខ្លាំង។ អ្នកដឹងទេ សត្វឆ្មាវាតែងតែគិតថាផ្លែតាសក់គឺអាចជាសត្វពស់ មិនថាផ្លែតាសក់នោះវែង ឬខ្លីនោះទេ ដោយសត្វឆ្មាគិតថាវាអាចនឹងបង្កគ្រោះថ្នាក់ដល់វា ឬសត្វពស់​ឬផ្លែតាសក់នោះគឺជាសត្រូវរបស់វាទៀតផង។

ខណៈពេលដែលវាមានការខ្លាចសម្បារជាមួយនឹងផ្លែតាសក់នោះ វាអាចនឹងរត់ក្រញ៉ាងស្ទុះទៅប៉ះនឹងវត្ថុដទៃផ្សេងទៀត អាចធ្វើឲ្យឆ្មាមានរបួស ឬក៏ខូចខាតរបស់របរម្ចាស់ផ្ទះផងក៏មាន។

ងាកមកវិញ ម្ចាស់សត្វឆ្មាគួរយកចិត្តទុកដាក់លើរឿងនេះ ដោយគប្បីកុំយកផ្លែតាសក់ទៅពញ្ញាក់ដាក់សត្វឆ្មារ ព្រោះរឿងនេះអាចបញ្ជាក់ថាជាអំពើអមនុស្សធម៌មួយផងដែរ ដែលគ្រាន់តែបង្កការសប្បាយចំពោះខ្លួនធ្វើឲ្យសត្វមានជីវិតភ័យភិតចំពោះរឿងនេះ៕

Advertisement