Connect with us

ព័ត៌មានកីឡា

អនាគតរបស់ Ozil នៅ Arsenal ខិតជិតដល់ទីបញ្ចប់

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះអាចនឹងចាកចេញពីក្រុមកាំភ្លើងធំ Arsenal ក្នុងខែមករានេះ៕

Mesut Ozil ត្រូវបានក្លឹបយក្សរបស់តួកគី Fenerbahce ចាប់អារម្មណ៍ជាខ្លាំង និងបានធ្វើការចរចារជាមួយ Ozil ជាច្រើនលើកមកហើយ៕ កីឡាករវ័យ ៣២ ឆ្នាំនេះ ជាអ្នកគាំទ្ររបស់ក្លឹប Fenerbahce តាំងពីវ័យកុមារភាព បាននិយាយថាគាត់នឹងមិនចូលនិវត្តន៍នៅ Arsenal នោះទេ៕  ការមកដល់របស់លោក Mikel Arteta បានធ្វើអោយ Ozil មិនបានបង្ហាញអស់រយៈពេលជាងមួយឆ្នាំ ដែលហេតុនេះធ្វើអោយរូបគេសម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេស៕

រូបគេបានឆ្លើយសំណួរលើបណ្តាញសង្គម (Twitter) ថា”ប្រសិនបើខ្ញុំចាកចេញពី Arsenal មានប្រទេសពីរដែលខ្ញុំចង់ទៅលេង ទីមួយគឺតួកគី និង អាមេរិក ” គាត់បានបន្ថែមទៀតថា ប្រសិនបើត្រូវទៅប្រទេសតួកគី ក្លឹប Fenerbahce ជាក្រុមដែលខ្ញុំនឹងលេងអោយ៕

ប្រភព: Goal

Advertisement