Connect with us

ព័ត៌មានកីឡា

អធិរាជស Real Madrid ចាប់អារម្មណ៍លើកីឡាករវ័យកេ្មងសញ្ជាតិបារាំង

កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនលើកដំបូងនៅខែមេសាឆ្នាំ ២០១៩ អោយក្រុម Rennes នៃលីគកំពូលបារាំង៕ កាលពីដើមរដូវកាលរូបគេ ជាគោលដៅដ៏សំខាន់ដែលលោក Zidane ចង់នាំយកមកទៅដីអេស៉្បាញ៕ កីឡាករ Camavinga​ ក៏ធ្លាប់បានបង្ហាញខ្លួនអោយជម្រើសជាតិបារាំង ៣ប្រកួតរួចមកហើយផងដែរ រូបគេនៅសល់កុងត្រាជាមួយនឹងក្រុម Rennes ត្រឹមរដូវកាលក្រោយតែប៉ុណ្ណោះ៕ Real Madrid ត្រូវចំណាយប្រមាណ ៤៤លានផោន ប្រសិនបើចង់បានកីឡាករវ័យកេ្មងរូបនេះ៕ Eduardo បាននិយាយថា ” វាពិតជារំភើបណាស់ ដែលមានក្លឹបធំមួយចាប់អារម្មណ៍លើរូបខ្ញុំ៕ សព្វថ្ងៃខ្ញុំសប្បាយចិត្តនឹងនៅ Rennes ហើយខ្ញុំក៏មិនទាន់សម្រេចចិត្តផងដែរ ដូច្នេះយើងមានតែចាប់មើលបន្តរហូតដល់ចប់រដូវកាលសិន”​  ​​

ក្រៅពីក្រុម​ Real Madrid ក៏នៅមានក្លឹបសេះបង្កង់ Juventus និង បិសាចក្រហម Manchester United ផងដែរ ដែលចាប់ចង់បានកីឡាកររូបនេះទៅរួមក្រុម៕

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.