Connect with us

ព័ត៌មានកីឡា

ខ្សែបម្រើរបស់ Chelsea សុំចាកចេញពីក្លឹប

ភ្នាក់ងាររបស់ខ្សែបម្រើ Bakayoko ចង់អោយក្រុមតោខៀវ Chelsea លក់រូបគេទៅកាន់ក្រុម Napoli៕ ខ្សែបម្រើរូបនេះបានចាកចេញពី AS Monaco មកចូលរួមជាមួយ Chelsea កាលពីឆ្នាំ ២០១៧ ក៏ប៉ុន្តែរូបគេហាក់បីដូចជាបង្ហាញទម្រង់លេងមិនសូវល្អ ក៏ត្រូវក្លឹបតោខៀវដាក់អោយក្លឹប AC Milan  ខ្ចីជើង៕

ក្រោយមមករូបគេក៏ចាកចេញពី AC Milan ទៅចូលរួមជាមួយក្លឹបចាស់របស់គេវិញគឹ AS Monaco មិនបានប៉ុន្មានក្រោយមករូបគេបានផុតកុងត្រា៕ជាមួយ AS Monaco ហើយត្រូវបាន Chelsea ដាក់អោយក្លឹបផ្សេងខ្ចីជើងជាលើកទី ៣ គឺ​ក្រុម Napoli៕កីឡាករវ័យ ២៦ឆ្នាំរូបនេះបានដើរតួរយ៉ាងសំខាន់អោយក្រុមលោក Gennaro Gattuso ក្នុងរដូវកាលនេះ៕ បងប្រុសរបស់កីឡាករ Bakayoko ដែលត្រូវជាភ្នាក់ងាររបស់កីឡាកររូបនេះបាននិយាយថា” ការមកដល់ក្រុម Napoli ធ្វើអោយ Bakayoko បានបង្ហាញខ្លួនច្រើន ម៉្យាងទៀតរូបគេរីករាយនឹងនៅទឹកដីអុីតាលី”៕

ដោយហេតុថា Tiemoue Bakayoko នៅតែជាកីឡាកររបស់ក្លឹប​ Chelsea ទើបមានការស្នើសុំពីសំណាក់ភ្នាក់ងាររបស់កីឡាកររូបនេះ៕ កីឡាករសញ្ជាតិបារាំងនេះ បានចុះកិច្ចសន្យាជាមួយក្រុមតោខៀវរយៈពេល ៥ឆ្នាំ ដែលបច្ចុប្បន្នរូបគេនៅសល់កិច្ចសន្យា ១ឆ្នាំ កន្លះទៀតជាមួយនិងក្រុមលោ Frank Lampard៕

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.