ថៃ ៖ ប្រទេសថៃបានសម្រេចប្រកាសថា មានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ចំនួន ២៧៨ករណី និងមានចំនួន៩ករណីជាការនាំចូលពីក្រៅប្រទេស ដែលសរុបទាំងអស់មានចំនួន ២៨៧ ករណីនៅក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
ខណៈពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ទៅ ១០,២៨៧ ករណីហើយ ខណៈពេលដែលមានអ្នកស្លាប់ចំនួន៦៧នាក់ពីការឆ្លងជំងឺកូវីដ១៩នេះ។
បើទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលថៃនៅតែបន្តយកចិត្តទុកដាក់លើរឿងនេះ និងស្នើរសុំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺឆ្លងរាតត្បាតមួយនេះ៕