Connect with us

ព័ត៌មានអន្តរជាតិ

ពុទ្ធោអើយ! សហរដ្ឋអាមេរិកនាព្រឹកនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត ២០ម៉ឺននាក់ និងមានអ្នកស្លាប់ដល់ទៅជាង ៣ពាន់នាក់

សហរដ្ឋអាមេរិក ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ទៅ ២៣,៣៤០,៧៨២ នាក់ ដែលក្នុងនោះមានអ្នកជំងឺសរុបចំនួន ១៣,៧៩៤,២០២ ដែលបានជាសះស្បើយ និងមានជាង ៣៨ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលមានអ្នកជំងឺឆ្លងថ្មីមានចំនួន ១៩៤,៦៧៨ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣,៧០៣នាក់ផងដែរ នេះបើតាមតួលេខស្ដីពីចំនួនអ្នកឆ្លង​និងអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចេញផ្សាយនៅលើគេហទំព័រ Worldometer ។

គួរំលឹកផងដែរថា មកទល់នឹងពេលនេះសហរដ្ឋអាមេរិកបាននឹងកំពុងឈរលេខរៀងលើគេបង្អស់ក្នុងពិភពលោក ដែលបានចំនួនអ្នកឆ្លង និងស្លាប់ព្រោះជំងឺកូវីដ១៩ច្រើនជាងគេ។

យ៉ាងណាមិញប្រទេសឥណ្ឌាកំពុងតែឈរលើលេខរៀងទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសប្រេស៊ីលឈរលើលេខរៀងទី៣ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេព្រោះតែមេរោគរាតត្បាតមួយនេះ ៕

Copyright © 2020 KBN Komsan.