Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសអេស្ប៉ាញ ចុះត្រជាក់ខ្លាំងបំផុតដែលសីតុណ្ហភាពធ្លាក់មករហូតដល់ -២៥អង្សាសេ

អេស្ប៉ាញ ៖ ខណៈពេលដែលប្រទេសមួយចំនួននៅលើផែនដីកំពុងទទួលរងអាកាសធាតុត្រជាក់ខ្លាំង ដែលធ្វើឲ្យមានការធ្លាក់ព្រិលមកផងនោះ ប្រទេសអេស្ប៉ាញក៏កំពុងតែជួបប្រទះអាកាធាតុដ៏ត្រជាក់បន្ទាប់ពីមានព្រិលធ្លាក់មកយ៉ាងខ្លាំងកាលពីចុងសប្តាហ៍នេះ ដែលការចុះត្រជាក់ខ្លាំងនេះមាននៅក្នុងភាគកណ្តាលនៃប្រទេសអស្ប៉ាញតែម្តង។

មន្រ្តីដែលបានពាក់ព័ន្ធ បានធ្វើការហាមប្រាម និងឲ្យមនុស្សចាស់ត្រូវតែស្នាក់នៅតែក្នុងផ្ទះជាដាច់ខាត ដោយកុំឲ្យចេញទៅណាឲ្យសោះ ខណៈពេលដែលមានអ្នកស្លាប់ចំនួន ៧នាក់ហើយ ព្រោះតែអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ដោយអ្នកដែលបានស្លាប់ពីរនាក់ចុងក្រោយគឺជាជនដែលគ្មានផ្ទះសម្បែង ដែលស្ថិតនៅក្នុងទីក្រុង បាសេឡូណា ផងដែរ។

គួបញ្ជាក់ផងដែរថា សីតុណ្ហភាពនៅក្នុតំបន់ជួរភ្នំ Molina de Aragon និង Teruel ភាគខាងកើតទីក្រុង ម៉ាឌ្រីដ បានចុះត្រជាក់ដល់ទៅ -២៥អង្សាសេ ដែលនេះជាសីតុណ្ហភាពត្រជាក់បំផុតមួយនៅក្នុងប្រទេស អេស្ប៉ាញ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយមកនេះ។

ចំណែកឯព្រិលដែលបានធ្លាក់ចុះមកយ៉ាងក្រាស់បានប្រែក្លាយជាទឹកកកយ៉ាងរឹង ដែលធ្វើឲ្យមានផលរំខានយ៉ាងខ្លាំងចំពោះការធ្វើដំណើរ និងការដឹកជញ្ជូន។ ជាក់ស្តែងនៅក្នុងតំបន់ Molina de Aragonបានក្លាយជាទីកន្លែងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅពេលយប់ ដែលទីនេះមានចម្ងាយ១៩៧គីឡូម៉ែត្រខាងភាគឦសាននាទីក្រុង ម៉ាឌ្រីដ ខណៈពេលដែលតំបន់នេះត្រូវបានគេហៅឈ្មោះក្រៅថា ជាតំបន់ស៊ីបេរីអេស្ប៉ាញ។ នេះគឺជាបញ្ហាដ៏ធំមួយក្រោយពីជំងឺកូវីដ១៩ ខណៈពេលដែលមានអ្នកបាក់ឆ្អឹងចំនួន១,២០០ករណីកាលពីថ្ងៃចន្ទនេះ ដែលគ្រោះថ្នាក់នេះបណ្តាលមកពីទឹកកក៕

Copyright © 2020 KBN Komsan.