Connect with us

ព័ត៌មានកីឡា

ហង្សក្រហម Liverpool និង បិសាចក្រហម Manchester United ប្រជែងគ្នានាំយកកីឡាកររបស់ក្លឹប Napoli

ដោយក្រុមខ្លាំងទាំងពីរនៃលីគកំពូលអង់គ្លេសនេះ កំពុងជួបវិបត្តិខ្សែការពារ កាលពីពេលថ្មីនេះពួកគេបានសម្លឹងឃើញខ្សែការពាររបស់ Napoli គឺ Kalidou Koulibaly៕

កីឡាករវ័យ ២៩ឆ្នាំ នេះកាលពីដើមរដូវកាលអាចនឹងផ្លាស់ទៅក្រុម Manchester City ទៅហើយ ក៏ប៉ុន្តែក្រុមលោក Pep បាននាំយក Ruben Dias ពីក្រុម Benfica មុននឹងក្រុម​ Napoli សម្រេចចិត្តលក់រូបគេ៕

ដូច្នេះបានធ្វើអោយក្រុម Liverpool និង​​ Manchester United មានឱកាសក្នុងការនាំយកកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ដោយថ្នាក់ដឹកនាំក្រុម Napoli ដាក់តម្លៃខ្លួន ១០០លានផោន ប្រសិនបើក្លឹបណាមួយចំបានខ្សែការពារឆ្នើមរូបនេះ៕​

koulibaly បានបង្ហាញខ្លួន ២៦០ប្រកួត និងរកគ្រាប់បាល់បាន ១៨គ្រាប់ផងដែរក្រុមកម្មវិធីទាំងអស់៕

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.