Connect with us

ព័ត៌មានអន្តរជាតិ

កីឡាករ Real Madrid ម្នាក់ចាកចេញពីទឹកដីអេស៉្បាញ ទៅចូលរួមក្លឹបចាស់ខ្លួនវិញ

កីឡាករវ័យ ២៣ ឆ្នាំនេះបានមិនសូវបានបង្ហាញខ្លួននោះទេចាប់តាំងពីផ្លាស់មកពី Eintracht Frankfurt នៃលីគអាល្លឺម៉ង់ កាលពីឆខែមិថុនា ឆ្នាំ ២០១៩ ក្នុងតម្លៃ ៥៤លានផោន ក្នុងការមកចូលរួមជាមួយក្រុមយក្សអេស៉្បាញមួយនេះ៕​ Luka Jovic បានបង្ហាញខ្លួនត្រឹមតែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយរូបគេមិនអាចប្រជែងជាមួយកីឡាករ Benzema និង Mariano Diaz ក្នុងការបង្ហាញខ្លួនជាជម្រើស ១១នាក់ក្រោមការដឹកនាំរបស់លោក Zidane៕ អធិរាជស Real Madrid ក៏បានយល់ព្រមអោយកីឡាករវ័យក្មេងនេះចាកចេញផងដែរ៕ សារព័ត៌មាន Marca បាអោយដឹងថា ភ្នាក់ងាររបស់កីឡាករ​ Jovic បានចរចារជាមួយនឹងក្លឹប Eintracht Frankfurt ក្នុងការនាំរូបគេយកទៅវិញ៕

Jovic សង្ឃឹមខ្ពស់ថារូបគេនឹងត្រឡប់ទៅលីគកំពូលអាល្លឺម៉ង់ (Bundesliga) ដែលជាកន្លែងដែលធ្វើអោយរូបគេមានកេរ្តិ៍ឈ្មោះក្នុងពិភពបាល់ទាត់ ដោយរូបគេរកបាន ២៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៨ប្រកួត អោយក្រុម Frankfurt កាលពីរដូវកាល ២០១៨-២០១៩៕

 

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.