Connect with us

ព័ត៌មានកីឡា

កីឡាករកាំភ្លើងធំ Arsenal សម្រេចចិត្តបន្តកុងត្រា ៣ឆ្នាំ

ខ្សែការពារកីឡាករ Rob Holding បានបង្ហាញខ្លួនជាញឹកញាប់ក្រោមការដឹកនាំរបស់លោក Mikel Arteta ក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួន ១៨ប្រកួតគ្រប់កម្មវិធីទាំងអស់៕កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានជួយអោយ Arsenal យកឈ្នះ Chelsea ២-១ កាលពីខែសីហា ឆ្នាំមុន ក្នងពានរង្វាន់ FA CUP ៕

អ្នកចាត់ការក្រុម Arsenal បានិយាយថា”យើងសប្បាយចិត្តណាស់ដែល Holding បានចុះកុងត្រាថ្មី ហើយយើងនឹងទន្ទឹងរង់ចាំមើល គាត់បន្តរីកចម្រើនជាមួយយើងនៅឆ្នាំក្រោយៗទៀត“៕ កីឡាករវ័យ ២៥ឆ្នាំនេះបានបង្ហាញខ្លួន ៩៦ប្រកួតអោយក្រុមកាំភ្លើងធំ Arsenal ចាប់តាំងពីរូបគេផ្លាស់មកពីក្រុម Bolton ក្នុងឆ្នាំ ២០១៦៕

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.