ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជាមានមនុស្សមិនតិចនាក់ទេ ដែលត្រូវបានរងគ្រោះពីការជក់បារីបន្ទាប់ពីគេបានជក់បារីអស់រយៈពេលណាមួយ។ ក្នុងចំណោមអ្នកជក់បារីទាំងនោះ ភាគច្រើនត្រូវបានគេសង្កេតថា សុខភាព និងប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះខ្សោយ និងអាចធ្វើឲ្យបាត់បង់អាយុជីវិតផងដែរ។

ការជក់បារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ទៅដល់បុគ្គលអ្នកជក់ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំប៉ះពាល់ទៅដល់សុខភាពមនុស្សជុំវិញខ្លួន ដូចជាកូន ប្រពន្ធ ឪពុកម្តាយ បងប្អូនជាដើម ដែលនេះគឺជាហានិភ័យដ៏ធំមួយដែលធ្វើឲ្យគ្រួសារចាប់ផ្តើមប្រឈមនឹងបញ្ហាក្រីក្រ។

ខាងក្រោមនេះគឺជាសារមួយរបស់នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ra Sa ជូនទៅដល់លោកឪពុកទាំងឡាយដែលតែងតែនិយាយថាស្រឡាញ់កូន ប៉ុន្តែបែរជាបំផ្លាញសុខភាពកូនតាមរយៈការជក់បារីរបស់ខ្លួនទៅវិញ ដោយសំណេរនោះបានសរសេរថា “ថ្ងែនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែជាលេាកប៉ារបស់ប្អូនប្អូន👨👧👦ខញុំចង់ប្រាប់ទៅដល់លេាកប៉ាមួយចំនួនបេីលេាកប៉ាស្រលាញ់កូន👨👧👦កនសុំកំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង👉ថ្ងៃមួយខ្ញុំបានឈឺខ្លាំងហេីយទៅមន្ទីរពេទ្យហេីយលេាកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បារីទេពេលនោះខ្ញុំប្រាប់លេាកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលេាកប៉ាខ្ញុំតែម្នាក់ទេដែលគាត់ជក់បារីហេីយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះតាំពីតូចមកហេីយប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេរាល់ថ្ងែនេះតែពេលម្សិលមិញនេះខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថាប៉ាកូនឈឺនៅពេទ្យហេីយគាត់សួរខ្ញុំកូនឈឺអីខ្ញុំប្រាប់គាត់ថាកូនមានជំងឺសួតធ្ងន់ធ្ងរណាស់ហេីយគាត់សួនថាមកពីរអីបានមានជំងឺនឹងខ្ញុំប្រាប់គាត់តែ់មួយម៉ាត់ទេថាមកពីប៉ាជក់បារីច្រេីនពេល😭😭ចប់👨👩👧👧ទោះខ្ញុំមានជំងឺបែបនេះតែខ្ញុំនៅតែស្រលាញ់លេាកប៉ារបស់ខ្លាំង👨👧👨👧ពរេាះខ្ញុំដឹងថាលេាកប៉ាស្រលាញ់ខ្លាំងជាគេ👨👧👨👧👧បាប៉ា🧓🏻🧓🏻🧓🏻🧓🏻សទោសទុកជាមុនបេីខ្ញុំនិយាយខុសត្រង់ណា🙏🙏”៕
