Connect with us

ព័ត៌មានកីឡា

ក្រុមមេឃខៀវ Manchester City គ្រោងនឹងចំណាយ ៣០ លានផោនក្នុងការនាំយកខ្សែបម្រើថ្មី

តាមសារព័ត៌មាន Daily Mail បានអោយដឹងថា ក្រុមលោក Pep បានចាប់អារម្មណ៍លើខ្សែបម្រើរបស់ក្លឹប Sassuolo គឺកីឡាករ Manuel Locatelli ហើយចាត់ទុកកីឡាកររូបនេះជាគោលដៅដ៏សំខាន់ ក្នុងការនាំយកមកទឹកដីអង់គ្លេសក្នុងខែមករានេះ៕

 

កីឡាករវ័យ ២៣ឆ្នាំរូបនេះជាកំពូលខ្សែបម្រើប្រយុទ្ធមួយនៃលីគកំពូលអុីតាលី (Serie A)​ ក្នុងរដូវកាលនេះដោយរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ ដែលសូម្បឺតែក្លឹប Juventus និងអតីតក្លឹបរបស់គេ  AC Milan ក៏ចង់បានគេផងដែរ៕

កីឡាករសញ្ជាតិអុីតាលីរូបនេះ មានតម្លៃ ៣០លានផោន(ប្រមាណជា ៤១លានដុល្លារ) ប្រសិនបើ Manchester City ចង់បានរូបគេទៅរួមក្លឹប៕

ប្រភព: Goal

Copyright © 2020 KBN Komsan.