Connect with us

ព័ត៌មានកីឡា

កីឡាករវ័យ ១៧ ឆ្នាំម្នាក់ត្រូវបានក្លឹប Real Madrid, Manchester United និង Barcelona ចាប់អារម្មណ៍

កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួន ២៣ប្រកួតអោយក្រុម Rapid Vienna នៃប្រទេសអូទ្រីស ដោយទម្លាយសំណាញ់ទីបាន ៤លើក និងបញ្ជូនបាល់អោយមិត្តរួមកក្រុមរកគ្រាប់បាល់បាន ៣ដងផងដែរ៕

កីឡាករ Yusuf Demir ត្រូវបានអោយដឹងថាអាចមានតម្លៃខ្លួន​ ៨លានផោន ក៏ប៉ុន្តែក្លឹប Rapid Vienna មិនមានគំនិតចង់លក់កីឡាកររូបនេះ នៅក្នុងរដូវកាលនេះនោះទេ៕​

ក្លឹប Real Madrid ជាអ្នកដែលសម្លឹងឃើញកីឡាករវ័យ ១៧​ឆ្នាំនេះ មុនគេ បន្ទាប់មកក្រុមអ្នកមានបុណ្យ Barcelona ក៏បង្ហាញការចាប់អារម្មណ៍លើកកីឡាករសញ្ចាតិអូទ្រីសនេះផងដែរ៕

ដោយឡែកកាលពីពេលថ្មីៗយោងទៅតាមសារព័ត៌មាន Defensa Central បានអោយដឹងថាក្រុមបិសាចក្រហម Manchester United ក៏បានចូលរួមប្រជែងនាំយកកីឡាករវ័យក្មេងនេះទៅកាន់ Old Trafford ផងដែរ៕

ប្រភព: Sportsmole

Copyright © 2020 KBN Komsan.