Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ឌួង ឆាយ លើកឡើងថា “មនុស្សមិនមែនទេវតាដែលធ្វើមិនចេះខុស កំហុសឆ្គងតែងតែមាន…..” ដែលហាក់ដូចជាចង់វិលត្រឡប់ទៅ……

ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយនូវរឿងរ៉ាវរបស់លោកឧកញ៉ា ឌួង ឆាយ ដែលត្រូវបានភរិយាប្រកាសរឿងលែងលះគ្នា ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រនឹកស្តាយថាមិនគួរណាអ្នកទាំងពីរដែលជាប់ឈ្មោះថាជាប្ដីប្រពន្ធគំរូប្រែជាមានរឿងរ៉ាវទាស់ទែងគ្នាដល់ថ្នាក់នេះសោះ។

យ៉ាងណាមិញកាលពីពេលកន្លងទៅនេះ ភរិយារបស់លោកឧកញ៉ា ឌួង ឆាយ ក៏បានធ្វើការ Live ហ្វេសប៊ុកបង្ហោះជាសាធារណៈទាំងអួលដើមកថា គ្មានមនុស្សស្រីឯណាដែលចង់លែងលះជាមួយស្វាមីដែលមានឋានៈជាឧកញ៉ានោះទេ ប៉ុន្តែដោយការទ្រាំជាមួយនឹងទង្វើដដែលៗច្រើនដង គួបផ្សំនឹងការរស់នៅមិនចុះសម្រុងគ្នាទើបធ្វើឲ្យលោកជំទាវ ដាច់ចិត្តប្រកាសថារឿងលែងលះនេះគឺជារឿងពិត។

ទោះបីជាមានរឿងរ៉ាវល្អក់កករនឹងគ្នាយ៉ាងណា ក៏គេសង្កេតឃើញលោកឧកញ៉ា ឌួង ឆាយ ហាក់ដូចជានៅមិនទាន់អស់អាល័យពីភរិយា និងកូននោះទេ ដោយលោកតែងតែបានបង្ហោះរូបភាពជាមួយកូនៗជារឿយៗ រួមជាមួយនឹងសារមួយចំនួនដោយធ្វើឲ្យអ្នកគាំទ្រគិតថា លោកឧកញ៉ាប្រហែលជានៅមិនទាន់អស់អាល័យពីភរិយានៅឡើយនោះទេ ស្របពេលដែលលោកបានបង្ហោះសារយ៉ាងចាក់ដោតមួយថា “សប្បាយចិត្តណាស់បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះ។ គុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់។  មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមានក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំគួនក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៍ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្តី ត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍។1. យោគយល់, 2. អនុគ្រោះ, 3. អធ្យាស្រ័យ, 4. សួរនាំស្តាប់ហេតុផល” ។

រាល់ការសរសេររបស់លោកឧកញ៉ាហាក់ដូចជានៅតែបង្ហាញពីក្ដីនឹករលឹកដល់ភរិយា ក៏ដូចជាកូនៗ ខណៈពេលដែលលោក និងភរិយាបានលែងលះគ្នារួចទៅហើយនោះ៕

Advertisement