កិច្ចព្រមព្រៀងដែលមានស្រាប់របស់កីឡាករវ័យ ២៨ ឆ្នាំនេះ ជាមួយក្រុមរបស់លោក Mauricio Pochettino នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២នេះ៕ ការដែលចង់បានកីឡាករនេះទៅទឹកដី Camp Nuo វិញរបស់ Barcelona ប្រហែលត្រូវចប់ត្រឹមពេលនេះ៕
យោងតាមសារព័ត៌មាន Esporte Interativo បានឱ្យដឹងថាក្លឹបអ្នកមាន PSG ជិតនឹងចុះហត្ថលេខាលើ Neymar ដើម្បីបន្តកុងត្រាថ្មីដែលរយៈពេលវែង ដោយកីឡាករសញ្ជាតិប្រេស៊ីលនេះរំពឹងថានឹងទទួលបានការថ្លៃនឿយហត់ ៦០មុឺនផោន ក្នុងមួយសប្តាហ៍៕
អតីតកីឡាកររបស់ Bracelona រូបនេះបានរកគ្រាប់បាន ១០គ្រាប់ ក្នុងការបង្ហាញខ្លូន ១៣ប្រកួត ក្នុងរដូវកាលថ្មីនេះ៕
ចាប់តាំងពីមកដល់ទឹកដីបារាំង Neymar រកបាន ៨០គ្រាប់ក្នុងការបង្ហាញខ្លួន ៩៨ប្រកួត គ្រប់កម្មវិធីទាំងអស់អោយក្រុមយក្ស PSG៕
ប្រភព: Sportsmole