Connect with us

ព័ត៌មានកីឡា

ក្លឹបយក្ស Bayern Munich នៅតែចង់បានកីឡាករវ័យក្មេងរបស់ Chelsea

កីឡាករវ័យ ២០ឆ្នាំរូបនេះរកបាន ៥គ្រាប់ និងបញ្ជូលបាល់អោយមិត្តរួមក្រុមរកគ្រាប់បាល់បាន ២លើកផងដែរក្នុងរដូវកាលនេះ៕ កីឡាកររូបនេះត្រូវបានបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់ក្រុមតោខៀវ Chelsea ដោយមើលឃើញនៅទម្រង់លេងដ៏ល្អរូបគេត្រូបានកោះហៅអោយចូលេងក្រុមឈុតធំ៕ រូបគេមិនសសូវបានបង្ហាញខ្លូនញឹកញាប់នោះទេក្រោយពីក្រុម Chelsea ចំណាយលុយជាង ២០០លានផោន ទិញ Werner, Kai Havertz និង Hakim Ziyech៕ កីឡាករCallum Hudson-Odoi កាលពីដើមរដូវកាលនេះ អាចនឹងត្រូវផ្លាស់ទៅក្រុមយក្សនៃលីគអាល្លឺម៉ង់ទៅហើយ ក៏ប៉ុន្តែដោយវត្តមានរបស់កីឡាករ Sane ធ្វើអោយ Bayern Munich ស្ទាក់ស្ទើក្នុងការនាំយកកីឡាកររូបនេះ៕

កាលពីពេលថ្មីនេះ យោងទៅតាមសារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹប Bayern Munich នៅតែចាប់អារម្មណ៍ និងមានគោលបំណងនាំយក​ Odoi ទៅរួមរស់នៅកីឡាដ្ឋាន Allainz Arena៕

ប្រភព: Sportsmole

Advertisement