Connect with us

ព័ត៌មានអន្តរជាតិ

ទូច ស្រីលក្ខណ៍ ត្រៀមខ្លួនទៅសាលាដំបូងនៅថ្ងៃស្អែក ទាក់ទងនឹងរឿងលែងលះជាមួយស្វាមី

ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប អ្នកនាង ទូច ស្រីលក្ខណ៍ ដែលត្រូវបានមហាជននិយមគាំទ្រចូលចិត្ត កាលពីពេលកន្លងមកនេះនាងតែងតែបង្ហោះសារឈឺចាប់មួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែត្រូវស្វាមីដែលជាជនជាតិបរទេសក្បត់ចិត្តលួចទៅទាក់ទងនឹងស្រីថ្មី។

តារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះ តែងតែចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយរីករាយជាមួយសម្តីវោហារកំប្លុកកំប្លែងរបស់នាង ខណៈដែលពេលនេះជីវិតគូររបស់នាងឈានដល់ដំណាក់កាលលែងលះហើយ ក្រោយពេលដែលនាងបានបង្ហាញជាសាធារណៈថា ស្វាមីជាទីស្រឡាញ់របស់ខ្លួនលួចទៅមានទំនាក់ទំនងស្នេហាជាមួយនឹងស្រីថ្មីនោះ។

ក្រោយពេលដែលនាងបានប្រកាសបែបនេះ គេក៏សង្កេតឃើញ ទូច ស្រីលក្ខណ៍ សរសេរបទចម្រៀងទុក្ខសោកមួយចំនួន ដោយនាងបានច្រៀងដោយខ្លួនឯងផ្តាំទៅដល់ស្វាមី និងមនុស្សប្រុសដែលចូលចិត្តលួចផិតក្បត់ចិត្តប្រពន្ធ។

ស្រាប់តែពេលមុននេះបន្តិចនាងបានបង្ហោះសារមួយយ៉ាងចាក់ដោតថា “ខ្ញុំនឹងកូនត្រៀមហេីយសំរាប់ថ្ងៃស្អែកដែលពួកយេីងនឹងជួបគ្នានៅសាលាដំបូង សួរថាអស់លេាកស្រីអ្នកនាងកញ្ញាមួយចំនួនតូចដែលនិយាយថាអេាយកូនគេជួបឱពុកគេផង មានដឹងទេថា ជាឈាមរបស់គេ គេមិនខ្វល់ផងកន្លងមកជាង១ឆ្នាំជាងមកហេីយ ហេីយម៉េចអស់លេាកស្រីអ្នកនាងកញ្ញាមិនទៅសួរគេផងថាហេតុអីបានចិត្តដាច់ចុះចេាលប្រពន្ធកូនទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ ?កុំអេាយក្តៅបេីមិនដឹងកុំចេះតែបំពាននិយាយអីមិនត្រឹមត្រូវ 👈 មួយរយរៀលខ្មែរមិនដែលផ្ញេីរអេាយកូនផង ពេលកូនឈឺតេីវត្តមានឱពុកគាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែលផងលេាក”៕

Advertisement