កីឡាករ Alvaro Gonazales បានប៉ះពាក្យសម្តីជាមួយកីឡាករតម្លៃខ្លួនថ្លៃលើលោក Neymar ជាលើកទីពីរ៕ កាលពីខែ កញ្ញា ឆ្នាំមុន នៅពេលដែលក្រុម Marseille ឈ្នះ PSG ១-០ នៅពេលនោះ Neymar ទទួលបានកាតក្រហម បន្ទាប់ពីទះក្បាលកីឡាករ Gonzales៕

បន្ទាប់ពីចប់ការប្រកួត Neymar បានបង្ហោះសារក្នុងបណ្តាញសង្គម (Twitter) ថា៖ “រូបគេគួរតែដាល់អោយចំកណ្តាលមុខ Gonzales នៅពេលនោះ ”។ ភ្លាមៗនោះ Gonzales ក៏បានតបវិញថា”ឲ្យកីឡាករសញ្ជាតិប្រេស៊ីលចេះទទួលយកការចាញ់របស់ខ្លួន”៕
ដោយឡែកកាលពីយប់មិញ ពួកគេបានជួបគ្នាជាលើកទីពីរ ដោយលើកនេះក្រុមលោក Mauricio Pochettino បានបំបាក់ក្រុម Marseille ២-១ ដោយបានលើកពាន Trophee des Champions៕ នេះក៏ជាពានលើកទីមួយក្នុងអាជីពជាគ្រូបង្វឹករបស់លោកផងដែរ៕

កីឡាករសញ្ជាតិប្រេសុីលវ័យ ២៨ឆ្នាំនេះបង្ហោះសារក្នុងបណ្តាញសង្គម(Twitter) ថា” Alvaro អ្នកជាស្តេច”? មិនចាំយូរបន្ទាប់ពីឃើញបែបនេះ Gonzales បានតបវិញថា”ម្ដាយឪពុករបស់ខ្ញុំតែងតែបង្រៀនខ្ញុំថាកុំអោយខ្វល់អំពីសំរាម”៕

ប្រភព:Goal