Connect with us

ព័ត៌មានជាតិ

ជំនួយការផ្ទាល់សម្តេចតេជោ ឯកឧត្តម ដួង តារា ត្រូវជនមិនស្គាល់មុខវាយបំផ្លាញរថយន្តទំនើប

ភ្នំពេញ ៖ ឯកឧត្តម ដួង តារា ដែលជារដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី និងជាចំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជនមិនស្គាល់មុខវាយកម្ទេច ឲ្យបែកកញ្ចក់ និងបានលួចយកកញ្ចក់ឡានផងដែរ។

យ៉ាងណាមិញ ឯកឧត្តម ដួង តារា ក៏បានបង្ហោះពីការព្រួយបារម្ភចំពោះរឿងនេះទៅលើបងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឲ្យមានអសន្តិសុខណាមួយកើតឡើង ខណៈដែលឯកឧត្តមបានបញ្ជាក់ថាក្រុមចោរទាំងនោះថា បានផ្លោះចុះពីលើតំបូលផ្ទះ ហើយមកវាយកម្ទេចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ថែមទៀតផង។

បើផ្អែកលើការបង្ហោះរបស់ឯកឧត្តមនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។  ខ្ញុំសារកាមេរ៉ា មេីយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ”៕

Advertisement