Connect with us

តារាជាតិ

ស្រស់ស្អាតប្លែក ខណៈពេលដែលព្រះនាងតូច នរោត្តម ចេនណា គ្រងឈុតផែនដីខ្មែរបែបនេះ

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាធ្លាប់បានជ្រាបរួចមកហើយ នូវព្រះកិត្តិសព្ទរបស់ព្រះនាងតូច នរោត្តម ចេនណា ខណៈពេលដែលព្រះនាងតែងតែបង្ហើរព្រះសូសៀងជាមួយនឹងបទចម្រៀងជាច្រើនបទ ប្រកបដោយទឹកដមសំឡេងផ្អែម ពីរោះ ជាពិសេសជាមួយនឹងព្រះភ័ក្រដ៏ស្រស់ត្រកាលរបស់ព្រះនាង ហាក់ធ្វើឲ្យប្រិយមិត្ត ទស្សនិកជននឹកសរសើរជារឿយៗ។

កាន់តែចម្រើនវ័យវឌ្ឍនាការ ព្រះនាងតូច នរោត្តម ចេនណា កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ គួបផ្សំជាមួយនឹងទេពកោសល្យតាំងតែពីក្មេងមក ព្រះនាងហាក់ដូចជាក្តោបយកប្រជាប្រិយភាពមិនចាញ់តារាល្បីផ្សេងៗនៅក្នុងស្រុកខ្មែរប៉ុន្មាននោះឡើយ។

អ្វីដែលកាន់តែធ្វើឲ្យបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ថែមនោះ គឺនៅពេលដែលព្រះនាងបានបង្ហោះរូបភាពប្រមាណជាបួនសន្លឹក ដោយគេឃើញព្រះនាងគ្រងសម្លៀកបំពាក់បុរាណខ្មែរ ដែលច្នៃចេញជារូបផែនទីតំណាងជាតិខ្មែរ ជាមួយនឹងស្នាមញញឹមឥតជិនណាយ ធ្វើឲ្យព្រះនាងកាន់តែស្រស់ស្អាតខ្លាំងឡើងបន្ថែមទៀត។ ក្នុងនោះផងដែរព្រះនាងបានសរសេរបង្ហោះភ្ជាប់ជាមួយនឹងរូបភាពថា៖ “ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។

ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណនៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស”៕

Advertisement