Connect with us

តារាជាតិ

កូនស្រី នី រតនា កាន់តែធំកាន់តែទ្រលុកទ្រលន់គួរឲ្យខ្នាញ់!

ភ្នំពេញ ៖ តារាចម្រៀងលោក នី រតនា ដែលជាម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ មួយរយៈក្រោយនេះគេហាក់ដូចជាឃើញលោកកំពុងតែមានភាពជោគជ័យយ៉ាងខ្លាំងទាំងលើអាជីពការងារជាសិល្បៈ ការរកស៊ី ក៏ដូចជាមានសុភមង្គលយ៉ាងខ្លាំងនៅក្នុងគ្រួសារផងដែរ។


អ្វីដែលកាន់តែពិសេសទៅទៀតនោះ អតីតម្ចាស់ពានរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាដែលមានរូបសម្រស់ស្រស់ស្អាត ដែលមកទល់នឹងពេលនេះលោក និងភរិយាក៏ទទួលបានចំណងដៃជាកូនស្រីដ៏គួរឲ្យស្រឡាញ់មួយរូបទៅហើយដែរ។


ងាកមកមើលពីរូបសម្រស់កូនស្រីរបស់លោក នី រតនា ឯណេះវិញឃើញថាស្រស់ស្អាតមិនចាញម្តាយប៉ុន្មាននោះទេ បើទោះបីជាគេនៅតូចនៅឡើយក្ដី។ ជាមួយនឹងរាងដ៏ទ្រលុកទ្រលន់ នឹងការស្លៀកពាក់បែបខ្ជូតៗផងនោះ កូនស្រីលោក នី រតនា ហាក់ធ្វើឲ្យបណ្តាអ្នកគាំទ្រមួយចំនួនចំនួននឹកសរសើរថាពិតជាគួរឲ្យស្រឡាញ់ និងគួរឲ្យខ្នាញ់មែនទែន។


គួររំលឹកផងដែរថា កូនស្រីរបស់តារាចម្រៀងកំពុងពេញនិយមរូបនេះ មានអាយុបាន ១០ខែហើយ ដោយមានឈ្មោះ នីវណ្ណ មែលឡានី៕

Advertisement