Connect with us

ព័ត៌មានជាតិ

ក្របីកាចមួយក្បាលដេញវ័ធប្រជាពលរដ្ឋក្នុងភូមិដំណាក់ត្រាច ពេលនេះកំពុងត្រូវបានអាជ្ញាធរតាមប្រមាញ់

កំពង់ស្ពឺ ៖ ក្របីកាចមួយក្បាលត្រូវបានអាជ្ញាធរប្រកាសដេញតាមប្រមាញ់ខណៈដែលវាបានរត់ដេញវ័ធប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះបើតាមការបញ្ជាក់ប្រាប់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ម្ចាស់សត្វក្របីនេះឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានរៀបរាប់ថា កាលបីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ រូបគាត់បានទិញក្របីឈ្មោលមួយក្បាលពីខាងខេត្តកោះកុងដើម្បីយកមកចិញ្ចឹម។ ក៏ប៉ុន្តែនៅពេលដែកមកដល់ផ្ទះបានប្រហែលជា ៤ថ្ងៃ ស្រាប់តែក្របីខាងលើនេះចាប់ផ្តើមមានសភាពកាចសហាវ ដេញជល់គេឯងពេញក្នុងភូមិ មិនត្រឹមតែប៉ុណ្ណោះវាដេញជល់ទាំងម្ចាស់ថ្មីដែលទើបតែងតែដាក់ស្មៅឲ្យវាស៊ីថែមទៀតផង។

ជាក់ស្តែងពេលនេះ ក្របីកាចមួយក្បាលនេះ បានបោលចូលទៅព្រៃខាងក្រោយភូមិ ហើយអាជ្ញាធរកំពង់ស្ពឺបានឲ្យសមត្ថកិច្ចជួយមកអន្តរាគមន៍ជាបន្ទាន់ ជាពិសេសអ្នកដែលជំនាញសត្វព្រៃដើម្បីឲ្យមកជួយចាប់ ហើយប្រសិនបើវាកាចរហូតទប់ទល់លែងបានគេនឹងសម្លាប់វាតែម្តង ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើងទៅលើបងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះ៕

Advertisement