Connect with us

តារាជាតិ

អបអរសាទរ! ងួន ស្រីស ទទួលបានកាដូកូនភ្លោះពីរជាអំណោយឆ្នាំថ្មី

ភ្នំពេញ ៖ អតីតតារាចម្រៀងស្រី អ្នកនាង ងួន ស្រីស ដែលធ្លាប់ល្បីល្បាញកាលពីប្រមាណជាង១០ឆ្នាំមុន និងជាដៃគូរួមអាជីពជាមួយនឹងកញ្ញា សុភក្រ្ត កុសុមា ខណៈពេលដែលនាងបានបញ្ឆប់ការប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ដែលផ្ទុយពីដៃគូរបស់នាង។

ក្រោយពីបាត់មុខពីសិល្បៈមួយរយៈធំមកនេះ អតីតតារាចម្រៀងរូបនេះបាននឹងកំពុងសម្ងំរស់នៅក្នុងជីវិតមួយយ៉ាងមានសុភមង្គលជាមួយស្វាមី ក្រោយពីនាងបានរៀបការមានកូនរួច។

អ្វីដែលប្រិយមិត្តមានការភ្ញាក់ផ្អើលនោះ គឺនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ គេបានឃើញអ្នកនាង ងួន ស្រីស បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីកូនភ្លោះស្រីដល់ទៅ២នាក់ផងដែរ ដោយពេលនេះនាងមានកូនសរុបចំនួន៤នាក់ហើយ។

មហាជន ប្រិយមិត្ត និងមិត្តភក្តិជាច្រើនបានបង្ហោះសារជូនពរ និងចូលខំមិនអបអរសាទរចំពោះដំណឹងដ៏រីករាយមួយនេះទៅដល់អតីតតារាចម្រៀងសម្បុរសរូបនេះផងដែរ៕

Advertisement