Connect with us

ព័ត៌មានកីឡា

បិសាចក្រហម Manchester United និង Chelsea ប្រជែងគ្នាយកកីឡាករវ័យក្មេងជម្រើសជាតិអង់គ្លេស

ក្រុមលោក Ole បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករ Declan Rice មកចូលរួមនៅទឹកដី Old Trafford ក្នុងខែមករានេះ៕ កីឡាករវ័យ ២២ឆ្នាំបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងរដូវកាល ២០២០-២០២១នេះ ដោយរូបគេបង្ហាញខ្លួនបាន​ ១៩ប្រកួត និងលេងបានពេញ ៩០នាទីពេញទាំង ១៩ប្រកួតនោះ អោយក្រុមញញួរយក្ស West Ham៕ អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea រូបនេះនៅសល់កិច្ចសន្យាជាមួយក្រុម West Ham រហូតដល់ឆ្នាំ ២០២៤៕​ គ្រូបង្វឹក Chelsea លោក Frank Lampard មានបំណងនាំយកកីឡាករវ័យក្មេងនេះទៅរួមនៅកីឡាដ្ឋាន Stamford Bridge៕

ប៉ុន្តែយោងទៅតាមសារព័ត៌មាន ESPN បានចុះផ្សាយថា ក្រុមបិសាចក្រហមគ្រោងនឹងចំណាយ ៧០លានផោនលើកីឡាករ Declan Rice៕ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះសារព័ត៌មានដដែលបានរាយការណ៍ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះចង់ផ្លាស់ទៅទីក្រុងឡុងដ៍ ជាងផ្លាស់ទៅទីក្រុង Manchester៕

ប្រភព: Sportsmole

Advertisement