Connect with us

ព័ត៌មានកីឡា

កីឡាកររបស់ PSG ម្នាក់ខិតកាន់តែជិតក្នុងការផ្លាស់មកទឹកដីអង់គ្លេស

កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងអស់កុងត្រាជាមួយក្លឹប  PSG នៅពេលបញ្ចប់រដូវកាលឆ្នាំ ២០២១ នេះ៕ សារព័ត៌មាន football.london បានចេញផ្សាយថា កីឡាករ Julian Draxler គ្រោងនឹងចាកចេញពី PSG ហើយនឹងប្រកាសក្លឹបថ្មីនៅខែមីនា៕

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះរកបាន ២គ្រាប់ ក្នុងការបង្ហាញខ្លួន ១១លើក នៃលីគកំពូលបារាំង (League 1) ក្នុងរដូវកាលនេះ៕ ក្រុមកាំភ្លើងធំ Arsenal ប្រហែលជាក្រុមបន្ទាប់របស់ Draxler ក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមលោ​ក Mikel Arteta បានឈានមុខគេក្នុងការនាំយកកីឡាកររូបនេះ៕ 

Arsenal មានត្រឹមតែ ២០លានផោនប៉ុណ្ណោះក្នុងការទិញកីឡាករក្នងខែមករានេះ ដោយរំពឹងលើការលក់កីឡាករ ដើម្បីបានថវិការខ្លះយកមកអភិវឌ្ឍន៍ក្រុម៕

ប្រភព: Sportsmole

Advertisement