ព័ត៌មានកីឡា
ខ្លះៗអំពីស្នាដៃរបស់កីឡាករ Wayne Rooney មុនគាត់ចូលនិវត្តន៍

កាលពីពេលថ្មីនេះវីរៈបុរសក្រុមបិសាចក្រហម Manchester United បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់មកធ្វើជាគ្រូបង្វឹកវិញ៕ កីឡាករ Wayne Rooney នឹងត្រូវធ្វើជាគ្រូបង្វឹកក្រុម Derby County នៃលីគទី២ ប្រទេសអង់គ្លេស៕ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា:
. លីគកំពូលអង់គ្លេស (Premier League) ៥លើក
.Champion League ១លើក
.FA Cup ១លើក
.FIFA Club World Cup ១លើក
.Europa League ១លើក
.League Cup ៣លើក
រូបគេក៏ជាកីឡារដែលស៊ុតបញ្ចូលទីច្រើនជាងគេអោយក្រុម Manchester United ដោយរកបាន ២០៨គ្រាប់ ហើយ Rooney ក៏ជាកីឡាករដែលរកគ្រាប់បាល់បានអោយក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយបង្ហាញខ្លួនបាន ១២០ ប្រកួត រកបាន ៥៨គ្រាប់៕
ប្រភព:Goal
