Connect with us

ព័ត៌មានកីឡា

មកក្លឹបចាស់ភ្លាម Luka Jovic បានបង្ហាញទម្រង់លេងយ៉ាងល្អ

បន្ទាប់ពីចាកចេញពីក្លឹប Real Madrid មកក្រុម Frankfurt វិញ កីឡាករ Luca Jovic រកបានពីរគ្រប់ជួយអោយក្រុមនេះយកឈ្នះ Schalke 04 ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ៕

កាលពីយប់កីឡាករវ័យ ២៣ឆ្នាំ រូបនេះផ្លាស់ចូលក្នុងនាទី​ ៦២ លេងបាន ១០នាទីរូបគេរកបានមួយគ្រាប់ និងជិតបញ្ចប់ការប្រកួត នាទី ៩០ Jovic រកបានគ្រាប់ទី ២ របស់ខ្លួនក្នុងការវិលត្រឡប់មកទឹកដីអាល្លឺម៉ង់វិញ៕ ជ័យជំនះនេះ ជួយអោយក្រុម Frankfurt ឡើងមកឈរលេខ ៧ ដោយមាន ២៦ពិន្ទុ ក្រោយពីលេងបាន ១៦ប្រកួត៕ Jovic ត្រឡប់មកលើកនេះប្រហែល មិនទៅក្រុម Real Madird វិញនោះទេ ដោយថ្នាក់ដឹកនាំក្រុម Frankfurt មានបំណងចង់ទិញផ្តាច់កីឡាកររូបនេះតែម្តង៕

Advertisement