Connect with us

តារាជាតិ

ស្ងាត់ៗ បែកធ្លាយរូបភាពភ្ជាប់ពាក្យរបស់តារាសម្តែង អ្នកនាង ឡោម លក្ខិណា

ភ្នំពេញ ៖ តារាសម្តែង អ្នកនាង ឡោម លក្ខិណា ដែលត្រូវបានមហាជនស្គាល់ថានាងមានទេពកោសល្យសម្តែងតាំងតែពីក្មេងនោះ ពេលនេះនាងកំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានរូបភាពប៉ុន្មានសន្លឹកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគេឃើញនាងកំពុងតែភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់ដែលមានរូបរាងសង្ហាផងដែរ។

គួររំលឹកផងដែរថា បើទោះបីជារូបភាពរបស់អ្នកនាង ឡោម លក្ខិណា ទើបតែបានបែកធ្លាយពីពិធីភ្ជាប់ពាក្យរួចហើយយ៉ាងណាក្ដី ក៏ពិធីដែលនាងបានរៀបចំនោះគឺប្រព្រឹត្តិឡើងតាំងតែពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ដែលទើបតែត្រូវបានប្រិយមិត្តមួយចំនួនចែករំលែកឡើងវិញក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា គេក៏សង្កេតឃើញថា គូដណ្តឹងរបស់អ្នកនាង ឡោម លក្ខិណា មានមុខមាត់ស្រស់សង្ហា ហើយរូបលោកក៏ជាមន្រ្តីរាជការមួយរូបផងដែរ នេះបើផ្អែកទៅតាមរូបថតដែលបានបែកធ្លាយពីបណ្តាញសង្គម ខណៈមានប្រិយមិត្តជាច្រើនបានចូលរួមអបអរសាទរចំពោះតារាស្រីរូបនេះផងដែរ៕

Advertisement